ព្រះត្រៃបិដក ភាគ ៧៤
ព្រោះតែខ្ញុំបានថ្វាយប្រអប់កូនសោ ចំពោះព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ២ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំកាលត្រាស់ទៅក្នុងភព ជាអ្នកមិនមានសេចក្តីក្រោធ ១ មិនមានសេចក្តីតានតឹង ១។ ព្រោះតែខ្ញុំបានថ្វាយខ្សែអាយោគ ចំពោះព្រះសុគត និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៥ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំមិនញាប់ញ័រក្នុងសមាធិទាំងឡាយ ១ ជាអ្នកស្ទាត់ក្នុងសមាធិ ១ ខ្ញុំមានបរិស័ទមិនបែកខ្ញែក ១ មានពាក្យគួរអ្នកផងកាន់យក គ្រប់កាលទាំងពួង ១ ភោគសម្បត្តិរមែងកើតឡើងដល់ខ្ញុំ កាលអន្ទោលទៅក្នុងភព ១។ ព្រោះតែខ្ញុំបានថ្វាយខ្សៀចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមានសតិត្រង់ ១ សរសៃទាំងឡាយ សង្ខារបានចងដោយល្អ ១ ខ្ញុំបានទីដេកទិព្យ ១ ដោយអានិសង្សនៃការថ្វាយខ្សៀនោះ។ ព្រោះតែខ្ញុំបានថ្វាយប្រទីបចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ
ID: 637643080948884378
ទៅកាន់ទំព័រ៖