ព្រះត្រៃបិដក ភាគ ៧៤

គឺ ខ្ញុំ​ជា​អ្នកមាន​ជាតិ​ខ្ពង់ខ្ពស់ ១ បរិបូណ៌​ដោយ​អវយវៈ ១ មាន​ប្រាជ្ញា​ដែល​ព្រះពុទ្ធ​សន្មត​ហើយ ១ ខ្ញុំ​បាន​គុណធម៌​ទាំងនេះ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​ប្រទីប​របស់ខ្ញុំ​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ល័ក្កចាន់ និង​ដប ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ១០ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ក្នុង​កាលនោះ ខ្ញុំ​ត្រូវ​គេ​គ្រប់គ្រង ១ ប្រកបដោយ​សេចក្តី​សុខ ១ មានយស​បរិវារ​ច្រើន ១ មានដំណើរ​ដ៏​ប្រសើរ ១ មានខ្លួន​ដែលគេ​គួរ​គប់​រក​ដោយ​វិសេស ១ ចម្រើន​សេចក្តី​សុខ ១ វៀរ​ស្រឡះ​ចាក​ចង្រៃ​គ្រប់យ៉ាង ១ ជា​អ្នក​បាន​នូវ​គុណធម៌​ដ៏​ទូលំទូលាយ ដោយ​ការ​កម្រើក គឺ​សេចក្តី​រាប់អាន​របស់ខ្ញុំ ១ មាន​សេចក្តី​តក់ស្លុត​វៀរ​ស្រឡះ​ហើយ ១ ខ្ញុំ​បាន​ល័ក្កចាន់ ដប​មាន​ពណ៌ ៤ និង​ដំរី​កែវ សេះ​កែវ វត្ថុ​ទាំងនោះ​របស់ខ្ញុំ រមែង​មិន​វិនាស ១ នេះ​ជា​ផល​ក្នុង​ការ​ថ្វាយ​ល័ក្កចាន់។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ហត្ថ​លី​ល័ង្គ ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើប​មាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637643081177946523
ទៅកាន់ទំព័រ៖