ព្រះត្រៃបិដក ភាគ ៧៤

គឺ​កាយ​របស់ខ្ញុំ​បរិបូណ៌​ដោយ​លក្ខណៈ​ទាំងពួង ១ ប្រកបដោយ​អាយុវែង ១ ដោយ​បញ្ញា ១ ចិត្ត​តម្កល់​មាំ ១ ផុត​ស្រឡះ​ចាក​សេចក្តី​លំបាក​គ្រប់យ៉ាង​សព្វកាល ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​កន្ត្រៃ​មានមុខ​ស្តើង ដែលគេ​សំលៀង​យ៉ាង​ល្អ​ចំពោះ​ព្រះសង្ឃ ទើបបាន​ញាណ​ដែល​ថ្លឹង​មិនបាន ដ៏​ស្អាត​សម្រាប់​កាត់​ផ្តាច់​នូវ​កិលេស។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ចន្ទាស​ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​នូវ​ញាណ​ដែល​ថ្លឹង​មិនបាន ដ៏​ស្អាត​សម្រាប់​ដក​នូវ​កិលេស។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​ថ្នាំ​ហិត ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៨ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​សទ្ធា ១ សីល ១ ហិរិ ១ គុណ​គឺ​ឱត្តប្បៈ ១ សុតៈ ១ ចាគៈ ១ ខន្តី ១ គុណ​គឺ​បញ្ញា​របស់ខ្ញុំ​ជាគម្រប់ ៨។។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​តាំង​ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637643081382321899
ទៅកាន់ទំព័រ៖