ព្រះត្រៃបិដក ភាគ ៧៤

គឺ​ខ្ញុំ​កើត​ក្នុង​ត្រកូល​ខ្ពស់ ជា​អ្នកមាន​ភោគ​ច្រើន ១ ជន​ទាំងពួង​តែង​គោរព​កោតក្រែង​ចំពោះ​ខ្ញុំ ១ កិត្តិសព្ទ​របស់ខ្ញុំ ខ្ចរខ្ចាយ​ទៅ ១ បល្ល័ង្ក​មាន​ជ្រុង ៤ តែង​ចោមរោម​ខ្ញុំ​ជានិច្ច​អស់​មួយ​សែន​កប្ប ១ ខ្ញុំ​ជា​អ្នក​ត្រេកអរ​ក្នុង​ការចែក​រំលែក ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ពូក ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៦ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​ជា​អ្នកមាន​ចិត្តស្ងប់ មានខ្លួន​សម​ល្អ ត្រូវ​គេ​គោរព​កោតក្រែង ១ មានចិត្ត​ទន់ មាន​កាយ​ល្អ ប្រកបដោយ​គ្រឿងប្រដាប់​មាន​ពណ៌​ដូច​មាស ១ បាន​នូវ​ញាណ​ដ៏​ប្រសើរ ១ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ពួក ខ្ញុំ​បាន​នូវ​កម្រា​លផ្សេងៗ ជាច្រើន​បែប គឺ​តូ​លិ​កៈ (កម្រាល​ដែល​ធ្វើ​ដោយ​គរ)វិកតិ​កៈ (កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ ហើយ​វិចិត្រ​ដោយ​រូប​សត្វ​ដ៏​ប្លែកៗ) កដិ​ស្សៈ (កម្រាល​ដែល​ប៉ាក់ឌិន ចម្រុះ​មាស និង​សូត្រ ហើយ​ចាក់ស្រេះ​ដោយ​រតនៈ) ចិត្ត​កៈ (កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ វិចិត្រ​ដោយ​រូប​សត្វ​សាហាវ) វរ​បោ​ត្ថ​កៈ (កម្រាល​ដែល​ធ្វើ​ដោយ​សំពត់​សម្បកឈើ​ដ៏​ប្រសើរ) កម្ពលៈ (កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ) ១
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637643081654509157
ទៅកាន់ទំព័រ៖