ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានកម្រាលទំាងឡាយ គឺ បាវារកៈដ៏ទន់ អជិនបវេណី (កម្រាលដែលធ្វើដោយស្បែកខ្លាឃ្មុំ) ដ៏ទន់ក្នុងទីផ្សេងៗ ១ នេះជាផលនៃការថ្វាយពូក កាលណាខ្ញុំរលឹកឃើញនូវខ្លួន កាលណាខ្ញុំបានដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនមែនជាបុគ្គលទទេ គឺជាអ្នកមានគ្រែ គឺឈាន ក្នុងកាលនោះ ១ នេះជាផលនៃការថ្វាយពូក។ ព្រោះតែខ្ញុំបានថ្វាយខ្នើយ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៦ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំរមែងដាក់ក្បាលខ្ញុំលើខ្នើយរោមសត្វកែះ ខ្នើយផ្កាឈូក ឬខ្នើយចន្ទន៍ក្រហម គ្រប់កាលទាំងពួង ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺ មគ្គមានអង្គ ៨ ដ៏ប្រសើរ និងសាមញ្ញផល ៤ អស់កាលជានិច្ច ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺ ទាន ទមៈ សញ្ញមៈ និងអប្បមញ្ញា មានរូបជាអារម្មណ៍ គ្រប់កាលទាំងពួង ១ ខ្ញុំញុំាងញាណឲ្យកើតឡើងក្នុងធម៌ទាំងនោះ គឺវត្តគុណ ការប្រៀបផ្ទឹមក្នុងអាចារៈ និងកិរិយា គ្រប់កាលទាំងពួង ១
ID: 637643081969196547
ទៅកាន់ទំព័រ៖