ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ទឹកដោះជូរ​ដ៏​បរិបូណ៌ ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើប​បរិភោគ​ភត្ត​គឺ​អមតៈ និង​កាយគតាសតិ​ដ៏​ប្រសើរ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ទឹកឃ្មុំ​ដែល​ប្រកបដោយ​ពណ៌ ក្លិន និង​រស ចំពោះ​ព្រះ​ជិនស្រី និង​គណៈសង្ឃ ទើបបាន​វិមុត្តិ​រស រក​អ្វី​ផ្ទឹម​គ្មាន មិនមែន​ជា​ធម៌​ផ្តេសផ្តាស​ឡើយ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ភោជន​មាន​រស​គួរ​តាមបំណង ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​ផល ៤ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​បាយ និង​ទឹក ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ១០ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​អាយុវែង ១ មាន​កម្លាំង ១ ជា​អ្នកប្រាជ្ញ ១ មាន​ពណ៌​សម្បុរ​ល្អ ១ មានយស ១ មាន​សេចក្តី​សុខ ១ ជា​អ្នក​បាន​បាយ ១ ទឹក ១ ក្លៀវក្លា ១ មាន​ប្រាជ្ញា ១ កាល​ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព តែង​បាន​គុណធម៌​ទាំងនេះ​ឯង។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ធូបក្រអូប ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ១០ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​រាងកាយ​ក្រអូប ១ មានយស ១ មាន​ប្រាជ្ញា​រហ័ស ១
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637643082739665687
ទៅកាន់ទំព័រ៖