ព្រះត្រៃបិដក ភាគ ៧៤

មាន​កេរ្តិ៍ឈ្មោះ ១ មាន​ប្រាជ្ញាមុត ១ មាន​ប្រាជ្ញា​ដូច​ផែនដី ១ មាន​ប្រាជ្ញា​ស្រស់ស្រាយ ១ មាន​ប្រាជ្ញា​ជ្រៅ ១ មាន​ប្រាជ្ញា​ទូលាយ ១ មាន​ប្រាជ្ញា​ស្ទុះ​លឿន​ទៅ ១ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ជា​អ្នក​ដល់​នូវ​ព្រះនិព្វាន​ជា​សន្តិសុខ ក្នុង​កាល​ឥឡូវនេះ ព្រោះ​ហេតុ​នៃ​ការ​ថ្វាយ​ធូបក្រអូប​នោះ​ឯង ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ៎្ន វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637643083010290315
ទៅកាន់ទំព័រ៖