ព្រះត្រៃបិដក ភាគ ៧៤

(កេនិ​យតាប​សត​បថា) ខ្ញុំ​មានប្រាថ្នា​បូជា​នូវ​គ្រឿងបូជា​ចំពោះ​ព្រាហ្មណ៍​ដែល​ទេវតា​សន្មត​ហើយ ខ្ញុំ​មិនមែន​អញ្ជើញ​ព្រះរាជា​ទេ គ្រឿងបូជា មិន​មាន​ដើម្បី​ខ្ញុំ​ទេ។ អាវាហមង្គល​របស់ខ្ញុំ​ក៏​មិន​មាន ទាំង​វិវាហមង្គល​របស់ខ្ញុំ​ក៏​មិន​មាន​ដែរ ព្រះពុទ្ធ​ព្រះ​អង្គ​ទ្រង់​ញុំាង​សេចក្តី​រីករាយ​របស់​ពួក​សក្សៈ​ឲ្យ​កើតឡើង ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ព្រមទាំង​ទេវលោក។ ព្រះពុទ្ធ​ជា​បុគ្គល​មានប្រយោជន៍ និង​សេចក្តី​ចម្រើន​ដល់​សត្វលោក​ទាំងពួង នាំមក​នូវ​សេចក្តី​សុខ​ដល់​សព្វ​សត្វ ព្រះពុទ្ធ​នោះ ខ្ញុំ​បាន​និមន្ត​ហើយ​ក្នុងថ្ងៃនេះ ការចាត់ចែង​នុ៎ះ ដើម្បី​ព្រះ​សាស្តា​នុ៎ះ​ទេតើ។ ព្រះពុទ្ធ​ទ្រង់​មាន​ពន្លឺ​នៃ​ពណ៌​ដូច​ផ្លែ​ទន្លាប់​ទុំ មាន​ប្រមាណ​មិនបាន មិន​មាន​បុគ្គល​ប្រៀបផ្ទឹម មិន​មាន​បុគ្គល​ស្មើដោយ​រូប ខ្ញុំ​បាន​និមន្ត​ហើយ ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក។ ព្រះពុទ្ធ​ជាទី​ពឹង​នោះ ព្រះអង្គ​រីករាយ​ដូច​មាត់​បាវ​មាស​ផង ប្រាកដ​ស្មើដោយ​រងើកភ្លើង​គគីរ​ផង ជាម​ហា​វីរបុរស ឧបមា​ដូច​ផ្លេកបន្ទោរ ខ្ញុំ​បាន​និមន្ត​ហើយ។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637643084252634076
ទៅកាន់ទំព័រ៖