ព្រះត្រៃបិដក ភាគ ៧៤

ព្រះពុទ្ធ​នោះ ដូចជា​ភ្លើង​លើកំពូល​ភ្នំ ឬដូច​ព្រះ​ចន្រ្ទ​ក្នុង​ថ្ងៃពេញបូណ៌​មី ពុំ​នោះ​សោត ប្រាកដ​ស្មើ​ពណ៌​ភ្លើង​ដែល​ឆេះ​ព្រៃ​បបុះ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គ​ជា​អ្នកប្រាជ្ញ មិន​តក់ស្លុត មាន​ភ័យ​កន្លង​ផុត​ហើយ ធ្វើ​នូវ​ទីបំផុត​នៃ​ភព ជាម​ហា​វីរបុរស ឧបមា​ដូច​សីហៈ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម៌​របស់​ព្រះពុទ្ធ​ទាំងឡាយ ដែល​ពួក​បុគ្គល​ដទៃ​កំហែង​មិនបាន ជាម​ហា​វីរបុរស ឧបមា​ដូច​ដំរី ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ទ្រង់​ឈ្លាសវៃ​ក្នុង​ត្រើយ​នៃ​ព្រះ​សទ្ធម្ម ជា​ព្រះពុទ្ធ​នាគ មិន​មាន​បុគ្គល​ស្មើ ជាម​ហា​វីរបុរស ឧបមា​ដូច​គោឧសភ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ មានគុណ​ឥតមាន​ទីបំផុត មានយស​រាប់​មិនបាន មាន​លក្ខណៈ​ទាំងអស់​ដ៏​វិចិត្រ ជាម​ហា​វីរបុរស ឧបមា​ដូច​ព្រះ​ឥន្រ្ទ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ទ្រង់​ស្ទាត់​ផង មាន​ពួក​ផង មានអំណាច​ផង មាន​តេជះ​ផង គេ​បៀតបៀន​មិនបាន​ផង ជាម​ហា​វីរបុរស ឧបមា​ដូច​ព្រហ្ម ខ្ញុំ​បាន​និមន្ត​ហើយ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637643084458571614
ទៅកាន់ទំព័រ៖