ព្រះត្រៃបិដក ភាគ ៧៤

ព្រះពុទ្ធ​នោះ ព្រះអង្គ​មានធម៌​ដ៏​ប្រសើរ​លើស មាន​កម្លាំង ១០ ប្រការ ដល់​នូវ​ត្រើយ​នៃ​កម្លាំង​តូច-ធំ ជាម​ហា​វីរបុរស ឧបមា​ដូច​ផែនដី ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គ​កុះករ​ដោយ​សីល និង​សេចក្តី​ព្យាយាម ទ្រង់​ញុំាង​ធម្ម​វិញ្ញាណ​ឲ្យ​រំជួល ជាម​ហា​វីរបុរស ឧបមា​ដូច​សមុទ្រ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ គេ​បៀតបៀន​មិនបាន គេ​គ្រប​សង្កត់​បាន​ដោយ​ក្រ ជា​បុគ្គល​មិន​ញាប់ញ័រ ខ្ពង់ខ្ពស់​ប្រសើរ ជាម​ហា​វីរបុរស ឧបមា​ដូច​ភ្នំ​សិនេរុ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ទ្រង់​មាន​ញាណ​រក​ទីបំផុត​គ្មាន ឥតមាន​បុគ្គល​ស្មើ រក​បុគ្គល​ថ្លឹង​ស្មើ​មិន​មាន ដល់​នូវ​ភាពជា​បុគ្គល​ប្រសើរ ជាម​ហា​វីរបុរស មាន​ឧបមា​ដូច​មេឃ ខ្ញុំ​បាន​និមន្ត​ហើយ។

ចប់ ភាណវារ ទី១៥។


 ព្រះពុទ្ធ​នោះ ព្រះអង្គ​ជាទី​ពឹង​របស់​ពួក​សត្វ ដែល​មាន​ភ័យភិត ជាទី​ពំនាក់​នៃ​ពួក​សត្វ​ដែល​ដល់​នូវ​សរណៈ ជាម​ហា​វីរបុរស ញុំាង​សត្វ​ឲ្យ​ស្រស់ស្រាយ ខ្ញុំ​បាន​និមន្ត​ហើយ។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637643084774978113
ទៅកាន់ទំព័រ៖