ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​សត្ត​បទុមិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំ​នេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សត្ត​បទុមិ​យត្ថេ​រាប​ទាន។


បុប្ផា​សន​ទាយ​កត្ថេ​រាប​ទាន ទី៥


 [១៥] (ខ្ញុំ​បានឃើញ) នូវ​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថ ទ្រង់​ឈ្នះ​មារ ទ្រង់​មាន​សម្បុរ​ដូច​មាស ឬដូច​ព្រះអាទិត្យ​មាន​រស្មី​ច្រើន ដែល​ស្តេច​យាង​ក្នុង​ទី​ជិត​ខ្ញុំ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា​បាន​ក្រោក​ទទួល​ព្រះសម្ពុទ្ធ​អង្គ​នោះ ហើយ​និមន្ត​ឲ្យ​ស្តេច​ចូល​ទៅ​ឯអាស្រម ហើយ​ថ្វាយ​អាសនៈ​ផ្កា។ កាលនោះ ខ្ញុំ​មាន​សេចក្តី​រីករាយ​កើតឡើង ទើប​ផ្គង​អញ្ជលី ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ ហើយ​បង្អោន​ចិត្ត​ទៅ​រក​អំពើនោះ​ថា បុណ្យ​ណា ដែល​ខ្ញុំ​បាន​ធ្វើ​ហើយ ចំពោះ​ព្រះសយម្ភូ ទ្រង់​ឈ្នះ​មារ ខ្ញុំ​សូមឲ្យ​ជា​អ្នក​ប្រាសចាក​មន្ទិល ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​កុសលកម្ម​ទាំងអស់​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​អាសនៈ​ផ្កា។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637643023804973315
ទៅកាន់ទំព័រ៖