ព្រះត្រៃបិដក ភាគ ៧៤

ព្រះពុទ្ធ​នោះ ព្រះអង្គ​ជាទី​អាស្រ័យ​នៃ​ពួក​បុគ្គល​មាន​ប្រាជ្ញា ជា​បុញ្ញក្ខេត្ត​របស់​ពួក​ជន​អ្នក​ស្វែងរក​សុខ ព្រះអង្គ​ជា​អណ្តូង​នៃ​រតនវត្ថុ ជាម​ហា​វីរបុរស ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះ​អង្គ​ញុំាង​សត្វ​ឲ្យ​ស្រស់ស្រាយ ធ្វើឲ្យ​ទៅជា​ទេវតា ទ្រង់​ឲ្យ​នូវ​សាមញ្ញ​ផល ជាម​ហា​វីរបុរស ឧបមា​ដូច​មេឃ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ជា​វីរបុរស ផុស​ឡើង​ហើយ​ក្នុង​លោក ទ្រង់​បន្ទោបង់​នូវ​ងងឹត​ទាំងពួង ជាម​ហា​វីរបុរស ឧបមា​ដូច​ព្រះអាទិត្យ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គ​ជា​អ្នកប្រាជ្ញ ទ្រង់​បង្ហាញ​នូវ​សេចក្តី​ពិត​ក្នុង​អារម្មណ៍ និង​វិមុត្តិ​ទាំងឡាយ ជាម​ហា​វីរបុរស ឧបមា​ដូច​ព្រះចន្ទ្រ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ព្រះអង្គ​ផុស​ឡើង​ហើយ​ក្នុង​លោក ប្រដាប់​ហើយដោយ​លក្ខណៈ​ទាំងឡាយ ជាម​ហា​វីរបុរស មិន​មាន​ប្រមាណ ខ្ញុំ​បាន​និមន្ត​ហើយ។ ញាណ​របស់​ព្រះពុទ្ធ​ណា មិន​មាន​ប្រមាណ សីល​របស់​ព្រះពុទ្ធ​ណា រក​សេចក្តី​ប្រដូច​គ្មាន វិមុត្តិ​របស់​ព្រះពុទ្ធ​ណា រក​អ្វី​ស្មើ​គ្មាន ព្រះពុទ្ធ​នោះ ខ្ញុំ​បាន​និមន្ត​ហើយ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637643085008571581
ទៅកាន់ទំព័រ៖