ព្រះត្រៃបិដក ភាគ ៧៤

សេចក្តី​ព្យាយាម របស់​ព្រះពុទ្ធ​ណា ឥតមាន​អ្វី​ស្មើ កម្លាំង​របស់​ព្រះពុទ្ធ​ណា ដែល​បុគ្គល​គិត​មិនឃើញ សេចក្តី​ប្រឹងប្រែង​របស់​ព្រះពុទ្ធ​ណា ជា​ឧបាយ​ដ៏​ប្រសើរ ព្រះពុទ្ធ​នោះ ខ្ញុំ​បាន​និមន្ត​ហើយ។ ពិស​ទាំងពួង គឺ​រាគៈ ទោសៈ មោហៈ ដែល​ព្រះពុទ្ធអង្គ​ណា គាស់រំលើង​ហើយ ព្រះពុទ្ធអង្គ​នោះ ជាម​ហា​វីរបុរស មាន​ឧបមា​ដូច​ឱសថ ខ្ញុំ​បាន​និមន្ត​ហើយ។ ព្រះពុទ្ធ​នោះ ដូច​បុគ្គល​មាន​ឱសថ ព្រះអង្គ​ជា​អ្នក​បន្ទោបង់​នូវ​ព្យាធិ​គឺ​កិលេស ដែល​ជា​ទុក្ខ​ច្រើនប្រការ ជាម​ហា​វីរបុរស ឧបមា​ដូច​ផ្លេកបន្ទោរ ខ្ញុំ​បាន​និមន្ត​ហើយ។
 កេនិ​យតាបស បាន​ពោល​ឃោសនា​ថា ព្រះ​ពុទ្ធៗ ដូច្នេះ ការឃោសនា​នោះ ខ្ញុំ​បានឮ​ដោយ​កម្រ​ណាស់ ខ្ញុំ​មាន​បីតិ​កើតឡើង ព្រោះ​ឮពាក្យឃោសនា​ថា ព្រះពុទ្ធ។ ចិត្ត​របស់ខ្ញុំ​ឥត​ប្រកាន់ បីតិ​របស់ខ្ញុំ ក៏​ផ្សាយ​ចេញទៅ​ខាងក្រៅ ខ្ញុំ​នោះ មានចិត្ត​ប្រកបដោយ​បីតិ មានចិត្ត​ស្ងប់ បាន​ពោល​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637643085277477807
ទៅកាន់ទំព័រ៖