ព្រះត្រៃបិដក ភាគ ៧៤

ព្រះមានព្រះភាគ​នោះ ព្រះអង្គ​ជាចម្បង​ក្នុង​លោក ប្រសើរ​ជាង​ជន គង់នៅ​ក្នុង​ទីណា ខ្ញុំ​នឹង​ទៅ​នមស្ការ​ព្រះអង្គ​ក្នុង​ទីនោះ ទ្រង់​ជា​អ្នកឲ្យ​នូវ​សាមញ្ញ​ផល។ ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​កើតឡើង ធ្វើ​អញ្ជលី​លើកដៃ​ខាងស្តាំ (សួរ​ថា) លោក​ចូរ​ប្រាប់​ខ្ញុំ​ផង នូវ​ព្រះពុទ្ធ​ជា​ស្តេច​ហេតុ​ធម៌ ទ្រង់​បន្ទោបង់​នូវ​សរ គឺ​សេចក្តី​សោក។ (កេនិ​យតាប​សប្រាប់​ថា) អ្នក​ចូរ​មើល​ព្រៃធំ​នុ៎ះ ដែល​ហាក់ដូចជា​មហាមេឃ បើក​ស្រឡះ ឬដូច​ផ្កា​អញ្ជ័ន​ខៀវ ឬក៏​ប្រាកដ​ដូចជា​សាគរ ព្រះពុទ្ធ​នោះ ជា​អ្នកប្រាជ្ញ ទូន្មាន​នូវ​បុគ្គល ដែល​មានខ្លួន​មិនទាន់​ទូន្មាន ទ្រង់​ប្រៀនប្រដៅ​នូវ​ពួក​វេនេយ្យសត្វ ញុំាង​វេនេយ្យសត្វ​ឲ្យ​ត្រាស់​ដឹង​នូវ​ពោធិបក្ខិយធម៌ ទ្រង់​គង់នៅ​ក្នុង​ព្រៃធំ​នុ៎ះ ខ្ញុំ​ក៏​ពិនិត្យមើល​នូវ​ព្រះ​ជិនស្រី គួរនា​ដូចជា​បុគ្គល​ស្រេកទឹក ឬដូច​បុគ្គល​ឃ្លានបាយ ឬក៏​ដូច​មេគោ ដែល​ជាប់​ចំពាក់​នឹង​កូនគោ ខ្ញុំ​ជា​អ្នក​ស្គាល់​នូវ​អាចារៈ និង​ឧបចារៈ បាន​ញុំាង​ពួក​សិស្សរបស់​ខ្លួន ដែល​កំពុង​ដើរទៅ​កាន់​សំណាក់​ព្រះ​ជិនស្រី ឲ្យ​សិក្សា​នូវ​ការ​ប្រុង ឲ្យ​សម​តាម​ប្រពៃណី​ថា
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637643085505134228
ទៅកាន់ទំព័រ៖