ព្រះត្រៃបិដក ភាគ ៧៤

ជន​ទាំងឡាយ បាន​ធ្វើ​នូវ​បុញ្ញកម្ម​ជាមួយគ្នា ចំពោះ​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ អន្ទោល​ទៅ​ក្នុង​ទី​ជាមួយគ្នា វិល​មក​កើត​ក្នុង​ទី​ជាមួយគ្នា។ ខ្ញុំ​បាន​ប្រគេន​បង្កង់​ទាំងឡាយ (ចំពោះ​សង្ឃ) ហើយ​នៅក្នុង​ពួក ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ ទើប​ខ្ញុំ​បាន​នូវ​ហេតុ គឺ​អានិសង្ស ៨ ប្រការ គឺ​ខ្ញុំ​ត្រូវ​គេ​បូជា​ក្នុង​ទិស​ទាំងឡាយ ១ ភោគៈ​ទាំងឡាយ​របស់ខ្ញុំ​រាប់មិនអស់ ១ ខ្ញុំ​ជាទី​ពឹង​របស់​ពួក​ជន​ទាំងពួង ១ ខ្ញុំ​មិន​មាន​សេចក្តី​តក់ស្លុត ១ ខ្ញុំ​មិន​មាន​ជំងឺ​ទាំងឡាយ ១ ខ្ញុំ​រមែង​រក្សា​អាយុ​ឲ្យ​រស់នៅ​វែង ១ ជា​អ្នកមាន​សម្បុរថ្ងៃ​ដ៏​ល្អិត ១ កាលដែល​ភ្លៀង​ធ្លាក់​ក្នុង​អាវាស ខ្ញុំ​ឲ្យ​នូវ​បង្កង់ ៨ ហើយ​នៅក្នុង​ពួក អំពើ​ជាកុសល​នេះ នាំឲ្យ​ខ្ញុំ​បាន​បដិសម្ភិទា និង​អរហត្ត នេះ​ជា​អានិសង្ស​គម្រប់ ៨។ បពិត្រ​ព្រះ​មហាមុនី កូន​របស់​ព្រះអង្គ ឈ្មោះ​អដ្ឋ​គោ​បាន​សី មាន​ព្រហ្មចរិយ​ធម៌​ជាទីបំផុត នៅ​ចប់​សព្វគ្រប់​ហើយ មាន​សោឡស​កិច្ច​ធ្វើរួចហើយ មិន​មាន​អាសវៈ។ ខ្ញុំ​បាន​ឲ្យ​សសរ ៥ ហើយ​នៅក្នុង​ពួក ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ ទើប​ខ្ញុំ​បាន​នូវ​ហេតុ គឺ​បាន​អានិសង្ស ៥ ប្រការ
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637643086130134074
ទៅកាន់ទំព័រ៖