ព្រះត្រៃបិដក ភាគ ៧៤

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បុប្ផា​សន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បុប្ផា​សន​ទាយ​កត្ថេ​រាប​ទាន។


អាសន​ត្ថ​វិ​កត្ថេ​រាប​ទាន ទី៦


 [១៦] កាលនោះ ខ្ញុំ​ដើរសំដៅទៅ​ឯឧត្តម​ចេតិយ នៃ​ព្រះ​លោក​ពន្ធុ​ព្រះនាម​សិខី ដែល​នៅក្នុង​ព្រៃធំ។ កាល​ខ្ញុំ​ដើរចេញ​មក​អំពី​ព្រៃ​វិញ ក៏បាន​ឃើញ​ព្រះពុទ្ធ​គង់​លើ​សីហាសនៈ ខ្ញុំ​ធ្វើ​សម្ព​ត់​ឆៀង​ស្មា​ម្ខាង ហើយ​ធ្វើ​អញ្ជលី​សរសើរ​ព្រះ​លោកនាយក។ លុះ​ខ្ញុំ​សរសើរ​ព្រះសម្ពុទ្ធ​អគ្គនាយក​ក្នុង​លោក អស់​ចំណែក​មួយថ្ងៃ ជា​អ្នកមាន​ចិត្តរីករាយ បាន​ពោល​វាចា​នេះ​ថា
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637643024182785807
ទៅកាន់ទំព័រ៖