ព្រះត្រៃបិដក ភាគ ៧៤
ទិដ្ឋិទាំងអស់បែកធ្លាយក្នុងញាណរបស់ព្រះអង្គ ប្រៀបដូចរលកក្នុងមហាសមុទ្រ រមែងបែកធ្លាយក្នុងទីបំផុតច្រាំង។ សំណាញ់នៃព្រានត្រីដ៏ល្អិត ដែលគេបង់ចុះក្នុងស្រះ ពួកសត្វទាំងនោះ ដែលតាំងនៅក្នុងសំណាញ់ ត្រូវគេបៀតបៀន ក្នុងខណៈនោះ យ៉ាងណា។ បពិត្រព្រះអង្គនិរទុក្ខ ពួកអន្យតិរិ្ថយក្នុងលោក ជាមនុស្សវង្វេង ប្រាសចាកសច្ចៈ រមែងប្រព្រឹត្តទៅក្នុងខាងក្នុងនៃញាណដ៏ប្រសើររបស់ព្រះអង្គ ក៏យ៉ាងនោះដែរ។ ព្រះអង្គជាទីពឹងរបស់ពួកជន ដែលឥតផៅពង្ស ដូចជាពួកមនុស្ស ដែលជាទីពំនាក់នៃពួកជន ដែលហែលលិចលង់ក្នុងអន្លង់ ព្រះអង្គជាទីរលឹករបស់សត្វ ដែលឋិតនៅក្នុងភ័យ ជាទីប្រព្រឹត្តទៅខាងមុខនៃពួកសត្វដែលត្រូវការក្នុងការរួចចាកកិលេស។ ព្រះអង្គទ្រង់ត្រាច់ទៅតែមួយអង្គឯង រកបុគ្គលស្មើគ្មាន ទ្រង់ប្រកបដោយមេត្តា និងករុណា ទ្រង់មានប្រាជ្ញា ទ្រង់ប្រកបក្នុងការលះ ទ្រង់ស្ទាត់ជំនាញ ទ្រង់នឹងធឹង ជាលំនៅនៃគុណ។
ID: 637643087280450817
ទៅកាន់ទំព័រ៖