ព្រះត្រៃបិដក ភាគ ៧៤

ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​សរសើរ​ព្រះពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សរសើរ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ អាសវៈ​ទាំងអស់​របស់ខ្ញុំ​អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ឡើយ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ចប់ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សព្វ​កិត្តិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សព្វ​កិត្តិ​កត្ថេ​រាប​ទាន។


មធុ​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៩៤] អាស្រម​បរម​សាលា​របស់ខ្ញុំ ជាង​បាន​ស្ថាបនា​ល្អ​ហើយ ទៀប​ឆ្នេរទន្លេ​ឈ្មោះ​សិន្ធុ ខ្ញុំ​បាន​ឲ្យ​ពួក​សិស្ស​រៀន​គម្ពីរ​ឥតិ​ហា​សៈ ព្រមទាំង​លក្ខណៈ ក្នុង​អាស្រម​នោះ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637643088197946573
ទៅកាន់ទំព័រ៖