ព្រះត្រៃបិដក ភាគ ៧៤
ពួកសិស្សខ្ញុំទាំងអម្បាលនោះ ជាអ្នកប្រាថ្នានូវធម៌ ជាអ្នកប្រាថ្នាដើម្បីស្តាប់នូវពាក្យប្រៀនប្រដៅដ៏ល្អ ជាអ្នកដល់នូវបារមីក្នុងឆឡង្គធម៌ ខ្ញុំបានទូន្មានហើយ ពួកសិស្សទាំងនោះ នៅក្បែរឆ្នេរទន្លេសិន្ធុ។ ក្នុងកាលនោះ ពួកសិស្យដែលឈ្លាសក្នុងការកើត និងដំណើរមកផង ក្នុងលក្ខណៈផង ស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅក្នុងព្រៃធំ។ កាលនោះឯង ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់កើតឡើងក្នុងលោក ទ្រង់ជាអ្នកដឹកនាំពួកសត្វ អនុគ្រោះយើងខ្ញុំ បានស្តេចចូលមកជិតខ្ញុំ។ ខ្ញុំបានឃើញព្រះសុមេធៈ ជាលោកនាយក មានព្យាយាមធំ សេ្តចចូលមកដល់ហើយ ក៏ធ្វើកម្រាលស្មៅថ្វាយព្រះលោកជេដ្ឋ ខ្ញុំយកទឹកឃ្មុំអំពីព្រៃធំ មកថ្វាយព្រះពុទ្ធដ៏ប្រសើរ។
ព្រះសម្ពុទ្ធទ្រង់សោយ ហើយសម្តែងនូវព្រះពុទ្ធដីកានេះថា កុលបុត្រណា ជ្រះថ្លាបានថ្វាយទឹកឃ្មុំនោះដល់គថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរនូវកុលបុត្រនោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ពាក្យតថាគត ដែលនឹងសម្តែងចុះ។ ដោយអំណោយទឹកឃ្មុំនេះផង ដោយកម្រាលស្មៅនេះផង បុរសនេះ នឹងរីករាយក្នុងទេវលោក អស់ ៣ ម៉ឺនកប្ប។
ID: 637643088521228310
ទៅកាន់ទំព័រ៖