ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​បាន​កន្លង​បង់​នូវ​ភព​ទាំងឡាយ ដែល​ជា​ភព​ក្នុង​បច្ចុប្បន្ន​របស់ខ្ញុំ ក្នុងថ្ងៃនេះ អាសវៈ​របស់ខ្ញុំ​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ក្នុង​កប្ប​ទី ៣ ម៉ឺន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ទាន​ទឹកឃ្មុំ។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​ដក​ចោល​ហើយ អាសវៈ​ទាំងអស់​របស់ខ្ញុំ អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មធុ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មធុ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637643089143727812
ទៅកាន់ទំព័រ៖