ព្រះត្រៃបិដក ភាគ ៧៤

បទុម​កូ​ដា​គា​រិក​ត្ថេ​រាប​ទាន ទី៥


 [៩៥] ព្រះ​ភគវន្ត​សម្ពុទ្ធ ព្រះនាម​បិយ​ទស្សី ទ្រង់​ត្រាស់​ដឹង​ឯង ទ្រង់​ជានា​យក​នៃ​សត្វលោក ទ្រង់​ប្រា​ថ្នា​នូ​សេចក្តី​ស្ងប់ស្ងាត់ ជា​អ្នកប្រាជ្ញ​ឆ្លៀវឆ្លាស​ក្នុង​សមាធិ។ ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី ជា​បុរស​ខ្ពង់ខ្ពស់ ទ្រង់​ចូល​ទៅកាន់​ដងព្រៃ ទ្រង់​ក្រាល​នូវ​ចីវរ​បំសុកូល ហើយ​គង់នៅ​ហើយ។ ក្នុង​កាលនោះ ខ្ញុំ​បាន​កើតជា​ព្រានម្រឹគ ខ្ញុំ​កំពុង​ដើរ​ស្វែងរក​ម្រឹគ​ក្តាន់ ក្នុង​ព្រៃធំ។ ខ្ញុំ​បានឃើញ​ក្នុង​ព្រៃ​នោះ នូវ​ព្រះសម្ពុទ្ធ ទ្រង់​ឆ្លង​នូវ​ឱឃៈ មិន​មាន​អាសវៈ ដូចដើម​សាល​រាជព្រឹក្ស​មាន​ផ្ការីក ឬដូច​ព្រះអាទិត្យ​ដែល​រះ​ឡើង។ លុះ​ខ្ញុំ​ឃើញ​នូវ​ព្រះ​បិយ​ទស្សី​សម្ពុទ្ធ ទ្រង់​មានយស​ច្រើន ជា​ទេវតា​កន្លង​ទេវតា ក្នុង​កាលនោះ ខ្ញុំ​ក៏​ចុះ​កាន់​ជាតស្រះ​ហើយ​បេះ​ផ្កាឈូក។ ខ្ញុំ​បេះ​នាំ​យក​ផ្កាឈូក ជាទី​រីករាយ​នៃ​ចិត្ត ហើយ​ធ្វើ​នូវ​កូ​ដា​គារ​ស្ថាន​ប្រក់​ដោយ​ផ្កាឈូក។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637643089466540692
ទៅកាន់ទំព័រ៖