ព្រះត្រៃបិដក ភាគ ៧៤

ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី​ជិនស្រី​សម្មាសម្ពុទ្ធ ទ្រង់​មាន​សេចក្តី​អនុគ្រោះ ប្រកបដោយ​ករុណា ទ្រង់​គង់​ក្នុង​កូ​ដា​គារ​ស្ថាន​អស់ ៧ យប់ ៧ ថ្ងៃ។ ខ្ញុំ​បក​ផ្កាឈូក​ចាស់​ចោលចេញ ហើយ​ប្រក់​ផ្កាឈូក​ថ្មី​វិញ រួច​ឈរ​ផ្គង​អញ្ជលី។ ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី ជា​លោកនាយក ទ្រង់​ចេញ​អំពី​សមាធិ ហើយ​គង់​ប្រមើល​មើល​ទិស​ទាំងឡាយ។ គ្រានោះ ព្រះ​ថេរៈ​ឈ្មោះ​សុ​ទស្សនៈ ជា​ឧបដ្ឋាក​មាន​រឹទ្ធិ​ច្រើន បាន​ជ្រាប​ព្រះទ័យ​នៃ​ព្រះ​បិយ​ទស្សី​សម្ពុទ្ធ​ជា​សាស្តា។ ព្រះ​ថេរៈ​នោះ មាន​ភិក្ខុ ៨ ម៉ឺន​ចោមរោម ហើយ​ចូល​ទៅ​គាល់​ព្រះ​លោកនាយក ដែល​គង់​ជា​សុខ​ក្នុង​ទីបំផុត​ព្រៃ។ ក្នុង​កាលនោះ ទេវតា​ទាំងឡាយ​ទាំងអស់ ដែល​នៅ​អាស្រ័យ​ក្នុង​ដងព្រៃ​ទាំងប៉ុន្មាន បានដឹង​ព្រះទ័យ​នៃ​ព្រះសម្ពុទ្ធ ក៏​មក​ប្រជុំ​គ្នា។ កាល​ពួក​យក្ស ពួក​កុម្ភណ្ឌ ព្រមទាំង​ពួក​អារក្ស មក​ប្រជុំ​គ្នា​ផង ភិក្ខុសង្ឃ​ក៏បាន​មកដល់​ព្រម​ផង ទើប​ព្រះ​ជិនស្រី ទ្រង់​ត្រាស់​ព្រះ​គាថា​ទាំងឡាយ​ថា
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637643089676696633
ទៅកាន់ទំព័រ៖