ព្រះត្រៃបិដក ភាគ ៧៤
ភិក្ខុនោះ មានប្រាជ្ញា មានស្មារតី កាលនៅទៀបគល់ឈើ វិមានជាវិការៈនៃផ្កា នឹងមកបាំងលើព្រះកេសក្នុងទីនោះ។ ភិក្ខុនោះ នឹងឲ្យបច្ច័យគឺចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយ ដល់ភិក្ខុសង្ឃ ជាអ្នកមិនមានអាសវៈ ហើយនឹងបរិនិព្វាន។ បុរសនោះ ចេញទៅកាន់បព្វជ្ជា ក្នុងដំណើរជាមួយនឹងផ្ទះកំពូល ឯផ្ទះកំពូលក៏ទ្រទ្រង់បាំងភិក្ខុនោះ ដែលនៅទៀបគល់ឈើ។
ចេតនារបស់ខ្ញុំ មិនមានក្នុងចីវរ និងចង្ហាន់បិណ្ឌបាតទេ ខ្ញុំប្រកបកដោយបុញ្ញកម្ម ទើបបាននូវការសម្រេច។ ខ្ញុំមានជាតិកំណើត រាប់ដោយកោដិនៃកប្បជាច្រើន ព្រះលោកនាយកទាំងនោះ ទ្រង់មានព្រះហឫទ័យផុតស្រឡះ និព្វានកន្លងផុតទៅទទេៗ ក្នុងកប្បទី ១.៨០០ ព្រះលោកនាយក ព្រះនាមបិយទស្សី (ទ្រង់ត្រាស់ឡើង) ទើបខ្ញុំបានមកចាប់កំណើតជាព្រានម្រឹគ បានចូលទៅគាល់ព្រះអង្គ។ ឥឡូវនេះ ខ្ញុំឃើញព្រះគោតមសម្ពុទ្ធ មានបញ្ញាចក្ខុ ទ្រង់មិនថោកទាប ខ្ញុំក៏ទៅគាល់ព្រះអង្គ ហើយចូលទៅកាន់ផ្នួស។
ID: 637643091725603337
ទៅកាន់ទំព័រ៖