ព្រះត្រៃបិដក ភាគ ៧៤

ព្រះពុទ្ធ​ជិនស្រី ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ បាន​សម្តែង​នូវ​ព្រះ​សទ្ធម្ម ខ្ញុំ​ស្តាប់ធម៌​របស់​ព្រះអង្គ ក៏បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​កម្រើក។ ខ្ញុំ​បាន​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជា​ពូជពង្ស​នៃ​សក្យៈ ឲ្យ​ទ្រង់​ត្រេកអរ ហើយ​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទី ១.៨០០ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​នូវ​ព្រះសម្ពុទ្ធ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ​អាសវៈ​ទាំងអស់​របស់ខ្ញុំ អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ឱ! ដំណើរ​ដែល​មក​ក្នុង​សំណាក់​នៃ​ព្រះសម្ពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​នៃ​ព្រះសម្ពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទុម​កូ​ដា​គា​រិក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​កូ​ដា​គា​រិក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637643091997009026
ទៅកាន់ទំព័រ៖