ព្រះត្រៃបិដក ភាគ ៧៤

ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ព្រះ​សាស្តា​ព្រះនាម​គោតម ទ្រង់​នឹង​សម្ភព​ក្នុង​ត្រកូល​នៃ​ស្តេច​ឱក្កា​កៈ ទ្រង់​ត្រាស់​ឡើង​ក្នុង​លោក។ ឯបុរស​នេះ នឹង​បាន​ជា​អ្នកទទួល​នូវ​មត៌ក​ក្នុង​ធម៌​របស់​ព្រះ​សាស្តា​នោះ ជា​ឱរស​ដែល​ធម៌​និម្មិត​ហើយ ហើយ​កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ បុរស​នេះ នឹង​ដុត​នូវ​កិលេស​ទាំងឡាយ ហើយ​ឆ្លង​នូវ​ខ្សែ​នៃ​តណ្ហា នឹង​បាន​ទី​ជា​សាវ័ក​នៃ​ព្រះ​សាស្តា ឈ្មោះ​ពក្កុ​លៈ។ ព្រះមានព្រះភាគ ព្រះនាម​គោតម ជាស​ក្យៈ​ប្រសើរ ទ្រង់​បាន​ជា្រ​បនូវ​ដំណើរ​ទាំងអស់​នេះ ទ្រង់​គង់​ក្នុង​ពួក​ភិក្ខុ នឹង​តាំង​ពក្កុ​លភិ​ក្ខុ​ក្នុង​ទី​ជា​ឯតទគ្គៈ។ ព្រះមានព្រះភាគ ព្រះនាម​អនោមទស្សី ជា​សយម្ភូ​លោកនាយក ទ្រង់​ប្រមើល​មើល​សេចក្តី​ស្ងប់ស្ងាត់ ក៏បាន​ស្តេច​ចូល​មក​អាស្រម​របស់ខ្ញុំ។ លុះ​ព្រះ​សព្វញ្ញូ ជា​លោកនាយក ទ្រង់​មាន​ព្យាយាម​ធំ ស្តេច​ចូល​មកដល់​ហើយ ខ្ញុំ​ក៏​ជ្រះថ្លា បាន​ញុំាង​ព្រះអង្គ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ដោយ​ឱសថ​ទាំងពួង ដោយដៃ​របស់​ខ្លួន។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637643092924665953
ទៅកាន់ទំព័រ៖