ព្រះត្រៃបិដក ភាគ ៧៤

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពក្កុ​លត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពក្កុ​លត្ថេ​រាប​ទាន។


គិរិ​មា​នន្ទ​ត្ថេ​រាប​ទាន ទី៧


 [៩៧] ភរិយា​របស់ខ្ញុំ ធ្វើ​មរណកាល​ហើយ កូនប្រុស​របស់ខ្ញុំ​ទៅកាន់​ព្រៃស្មសាន​ហើយ មាតា បិតា និង​បងប្រុស គេ​ដុត​លើ​ជើងថ្ករ​តែមួយ។ ខ្ញុំ​មានខ្លួន​ក្តៅ​សព្វ ស្គម​ស្លេកស្លាំង ព្រោះតែ​សេចក្តី​សោក​នោះ មិន​តែប៉ុណ្ណោះ ចិត្ត​របស់ខ្ញុំ ក៏​ក្រឡក​ឆ្កួត ខ្ញុំ​ត្រូវ​សេចក្តី​សោក​នោះ​គ្រប​សង្កត់​ហើយ។ ខ្ញុំ​លុះ​ត្រូវ​សរ គឺ​សេចក្តី​សោក​គ្រប​សង្កត់​ហើយ ក៏បាន​ចូល​ទៅកាន់​ទី​ជាយព្រៃ បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ ហើយ​នៅ​ទៀប​គល់ឈើ។ ព្រះសម្ពុទ្ធ​ជិនស្រី ព្រះនាម​សុ​មេ​ធៈ ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ ព្រះអង្គ​មានប្រាថ្នា​នឹង​ស្រង់​ខ្ញុំ ទើប​ស្តេច​មក​ក្នុង​សំណាក់​របស់ខ្ញុំ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637643093547634104
ទៅកាន់ទំព័រ៖