ព្រះត្រៃបិដក ភាគ ៧៤
កាលភ្លៀងរាំងហើយ សត្វទាំងឡាយនោះ ក៏ហើរទៅកាន់ទីតាមប្រាថ្នា យ៉ាងណាមិញ មាតាបិតារបស់អ្នក ក៏យ៉ាងនោះដែរ ការខ្សឹកខ្សួលទៅរកជនទាំងនោះធ្វើអី្វ។ ពួកភ្ញៀវដែលទើបមកដល់ថ្មីៗ រមែងកម្រើកញាប់ញ័រ ក្នុងកាលទៅវិញយ៉ាងណា មាតាបិតារបស់អ្នក ក៏យ៉ាងនោះដែរ ការខ្សឹកខ្សួលទៅរកជនទាំងនោះធ្វើអ្វី។ ពស់សកសំណកចាស់ចោល ហើយលូនទៅយ៉ាងណា មាតាបិតារបស់អ្នក តែងតែលះបង់រាងកាយចោលក្នុងលោកនេះ ក៏យ៉ាងនោះដែរ។
ខ្ញុំកាលបានដឹងព្រះវាចានៃព្រះពុទ្ធ ក៏លះបង់នូវសរ គឺសេចក្តីសោកបាន ហើយញុំាងប្រាមោទ្យឲ្យកើត បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ លុះខ្ញុំថ្វាយបង្គំព្រះមហានាគហើយ បូជានូវផ្កាឈើភ្នំដ៏បរិបូណ៌ដោយក្លិនជាទិព្វ ចំពោះព្រះលោកនាយក ព្រះនាមសុមេធៈ។ ខ្ញុំបូជាព្រះសម្ពុទ្ធ រួចធ្វើអញ្ជលីលើត្បូង រលឹកនូវគុណដ៏ប្រសើរ សរសើរព្រះលោកនាយកថា បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គជាសព្វញ្ញូលោកនាយក ទ្រង់ឆ្លងនូវវាលវដ្តសង្សារហើយ បពិត្រមហាមុនី ព្រះអង្គទ្រង់ស្រង់សត្វទាំងពួងដោយញាណ។
ID: 637643094065602914
ទៅកាន់ទំព័រ៖