ព្រះត្រៃបិដក ភាគ ៧៤

 បានឮ​ថា ព្រះ​បទុម​កេសរិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​កេសរិ​យត្ថេ​រាប​ទាន។


សព្វ​គន្ធិ​យត្ថេ​រាប​ទាន ទី២


 [២] ខ្ញុំ​បាន​ថ្វាយ​គ្រឿងក្រអូប និង​កម្រ​ងផ្កាដ​ល់​ព្រះពុទ្ធ​ព្រះនាម​វិបស្សី ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ទាំង​បាន​ថ្វាយ​សំពត់​កោសេយ្យ​ពស្រ្ត​ដ៏​ឧត្តម ដល់​ព្រះពុទ្ធ ទ្រង់​មាន​ព្រះ​សន្តាន​ដ៏​ត្រង់។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​គ្រឿងក្រអូប និង​កម្រងផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​គ្រឿងក្រអូប។ ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​សុ​វេ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637643017586848213
ទៅកាន់ទំព័រ៖