ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មានព្យាយាម កំចាត់បង់កិលេស មានប្រាជ្ញាចាស់ មានការពួនសម្ងំជាគោចរ។ ក្នុងកាលនោះ ខ្ញុំតាំងសេចក្តីព្យាយាម ញុំាងព្រះមហាមុនីឲ្យត្រេកអរ ហើយប្រព្រឹត្តទៅ ដូចព្រះចន្រ្ទផុតស្រឡះចាកពពក។ ខ្ញុំជាអ្នកប្រកបរឿយៗ នូវវិវេក ស្ងប់ស្ងាត់ ឥតមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៣ ម៉ឺន ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងអស់ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះសម្ពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
ID: 637643110252964256
ទៅកាន់ទំព័រ៖