ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះគិរិមានន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គិរិមានន្ទត្ថេរាបទាន។
សលឡមណ្ឌបិយត្ថេរាបទាន ទី៨
[៩៨] កាលព្រះកកុសន្ធៈ ទ្រង់បានបន្សាត់បាប បានអប់រំព្រហ្មចរិយធម៌ ហើយទ្រង់បរិនិព្វានទៅ ខ្ញុំបានយកកម្រងផ្កាស្រល់មកធ្វើជាមណ្ឌប។ ខ្ញុំបានទៅកើតក្នុងឋានតាវត្តិង្ស បាននូវវិមានដ៏ឧត្តម គ្របសង្កត់នូវទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំកាលដើរទៅមកក្តី ឈរក្តី ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ផ្កាស្រល់តែងគ្របបិទបាំងខ្ញុំ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ទន្លីង។
ID: 637643110620505477
ទៅកាន់ទំព័រ៖