ព្រះត្រៃបិដក ភាគ ៧៤

ព្រះ​បទុមុ​ត្ត​រៈ ទ្រង់​ជា្រប​ច្បាស់​នូវ​ត្រៃលោក ទ្រង់​គួរ​ទទួល​នូវ​ការ​បូជា ទ្រង់​គង់នៅ​ក្នុង​កណ្តាល​នៃ​ពួក​ភិក្ខុ ហើយ​បាន​ត្រាស់​គាថា​ទាំងនេះ​ថា
 បុរស​ណា​ជ្រះថ្លា ហើយ​ញុំាង​ប្រទីប​ឲ្យ​ភ្លឺ ដោយដៃ​របស់​ខ្លួន ដើម្បី​តថាគត តថាគត​នឹង​សរសើរ​នូវ​បុរស​នោះ អ្នក​ទាំងឡាយ ចូរ​ប្រុង​ស្តាប់​នូវ​ពាក្យ​របស់​តថាគត​ដែល​នឹង​សម្តែង​ចុះ។ បុរស​នេះ នឹង​រីករាយ​ក្នុង​ទេវលោក អស់ ៦ ម៉ឺន​កប្ប នឹង​បាន​សោយរាជ្យ ជា​ស្តេច​ចក្រពត្តិ អស់​មួយ​ពាន់​ដង។

ចប់ ភាណវារៈ ទី១៦។


 បុរស​នេះ នឹង​បាន​ជាធំ​ជាង​ទេវតា នឹង​សោយរាជ្យ​ក្នុង​ទេវលោក អស់ ៣៦ ដង នឹង​សោយរាជ្យ​ដ៏​ធំ​ទូលាយ លើ​ផែនដី អស់ ៧០០ ដង។ នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប នឹង​បាន​ជា​អ្នកមាន​ចក្ខុ​ជា​ទិព្វ ដោយ​ផល​នៃ​ទីប​ទាន​នេះ។ បុរស​នេះ នឹង​មើលឃើញ​អស់​ទី​កន្លះ​ក្រោ​សជុំវិញ​សព្វកាល កាលបើ​បុរស​នេះ ច្យុត​ចាក​ទេវលោក ហើយ​មក​កើត (ក្នុង​មនុស្សលោក) នឹង​មាន​គេ​ទ្រទ្រង់​ប្រទីប​ឲ្យ ទាំងយប់​ទាំង​ថ្ងៃ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637643113021245393
ទៅកាន់ទំព័រ៖