ព្រះត្រៃបិដក ភាគ ៧៤

កាលបើ​បុរស​អ្នក​ប្រកបដោយ​បុញ្ញកម្ម​នេះ កើតឡើង ទីក្រុង​ត្រឹមណា នឹង​ភ្លឺ​រន្ទាល​ត្រឹមនោះ។ បុរស​នេះ ចាប់កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស ជន​ទាំងឡាយ នឹង​បម្រើ​បុរស​នេះ ដោយអំណាច​នៃ​ទីប​ទាន​នោះ​ផង ដោយ​ផល​នៃ​ប្រទីប ៨ ផង នេះ​ជា​ផល​នៃ​ទីប​ទាន។ កន្លងទៅ​មួយ​សែន​កប្ប​ទៀត ព្រះ​សាស្តា ព្រះនាម​គោតម ទ្រង់​នឹង​សម្ភព​ក្នុង​ត្រកូល​នៃ​ស្តេច​ឱក្កា​កៈ នឹង​ត្រាស់​ក្នុង​លោក។ បុរស​នេះ ជា​អ្នកទទួល​មត៌ក​ក្នុង​ធម៌ របស់​ព្រះ​គោតម​នោះ ជា​ឱរស​ដែល​ធម៌​និម្មិត នឹង​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ បុរស​នេះ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា ឈ្មោះ​អជិត នឹង​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ឲ្យ​ត្រេកអរ។
 ខ្ញុំ​ត្រេកអរ​ហើយ ក្នុង​ទេវលោក​អស់ ៦ ម៉ឺ​នប​ក្ប ខ្ញុំ​មាន​ប្រទីប​ចំនួន​មួយ​រយ តែង​ភ្លឺរុងរឿង​អស់​កាល​ជានិច្ច​ក្នុង​ទីនោះ។ រស្មី​របស់ខ្ញុំ តែង​ផ្សាយ​ទៅ​ក្នុង​ទេវលោក ឬក្នុង​មនុស្សលោក ខ្ញុំ​រលឹក​ឃើញ​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ ហើយ​ញុំាង​សេចក្តី​រីករាយ​ក្រៃពេក​ឲ្យ​កើតឡើង។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637643113317338921
ទៅកាន់ទំព័រ៖