ព្រះត្រៃបិដក ភាគ ៧៤

ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អជិ​តត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អជិ​តត្ថេ​រាប​ទាន។


ឧទ្ទាន


បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រាប​ទាន ១ សេ​លត្ថេ​រាប​ទាន ១ សព្វ​កិត្តិ​កត្ថេ​រាប​ទាន ១ មធុ​ទាយ​កត្ថេ​រាប​ទាន ១ បទុម​កូ​ដា​គា​រិក​ត្ថេ​រាប​ទាន ១ ពក្កុ​លត្ថេ​រាប​ទាន ១ គិរិ​មា​នន្ទ​ត្ថេ​រាប​ទាន ១ សល​ឡមណ្ឌបិ​យត្ថេ​រាប​ទាន ១ សព្វ​ទាយ​កត្ថេ​រាប​ទាន ១ អជិ​តត្ថេ​រាប​ទាន ១ ឯគាថា លោក​រាប់​ឃើញ បាន ៥២៥ គាថា។

ចប់ បិ​លិ​ន្ទ​វគ្គ ទី៤០។

ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637643113865933361
ទៅកាន់ទំព័រ៖