ព្រះត្រៃបិដក ភាគ ៧៤
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះតិរំសិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិរំសិយត្ថេរាបទាន។
នាលិបុប្ផិយត្ថេរាបទាន ទី៩
[១៩] កាលនោះ ខ្ញុំបានកើតជាអ្នកភ្ជួររាស់ នៅក្បែរត្រើយទន្លេសិន្ធុ បានប្រកបក្នុងការងាររបស់ជនដទៃ ចិញ្ចឹមជីវិតដោយថ្លៃឈ្នួលរបស់ជនដទៃ។ កាលខ្ញុំដើរទៅតាមទន្លេសិន្ធុ ក៏បានឃើញព្រះជិនស្រី ព្រះនាមសិទ្ធត្ថ ទ្រង់គង់នៅដោយសមាធិ ទ្រង់មានរស្មីរុងរឿងដូចផ្កាឈូករីក។ កាលនោះ ខ្ញុំបានកាត់ផ្កាឈូក ៧ ទាំងទង ដាក់ប្រទូលលើក្បាល នាំយកទៅបូជាព្រះសម្ពុទ្ធ ជាព្រះអាទិច្ចពន្ធុ។
ID: 637643025531066900
ទៅកាន់ទំព័រ៖