ព្រះត្រៃបិដក ភាគ ៧៤
កាលព្រះពុទ្ធសេ្តចបរិនិព្វានហើយ សំឡេងគឹកកង កើតមានជុំវិញអាស្រមរបស់ខ្ញុំ ក្នុងខណៈនោះ ពន្លឺក៏កើតឡើងក្នុងវេលានោះដែរ។ ពួកសត្វសាហាវទាំងពួង គឺខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន និងកេសររាជសីហ៍ ក្នុងដងព្រៃទាំងអម្បាលមាណ ក៏បន្លឺសម្លេងឡើងក្នុងខណៈនោះដែរ។ ខ្ញុំបានឃើញសេចក្តីអស្ចារ្យនោះកើតហើយ ក៏ចូលទៅកាន់ញកភ្នំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ សេ្តចបរិនិព្វានហើយ ត្រង់ញកភ្នំនោះ។ (លុះខ្ញុំឃើញ) នូវព្រះសម្ពុទ្ធ ទ្រង់ឈ្នះមារ ដែលបរិនិព្វានហើយ ទ្រង់ដូចជាសាលរាជព្រឹក្ស ដែលមានផ្ការីក ឬដូចជាព្រះអាទិត្យដែលទើបនឹងរះឡើង ពុំនោះសោត ដូចជារងើកភ្លើងដែលឥតមានអណ្តាត។ ខ្ញុំបានធ្វើជើងថ្ករ បំពេញស្មៅ និងឧស ក្នុងទីនោះ លុះខ្ញុំធ្វើជើងថ្ករដ៏វិចិត្ររួចហើយ ក៏បូជាសរីរសព។ លុះខ្ញុំបូជាសរីរសពរួចហើយ ក៏ស្រោចស្រប់នូវទឹកអប់លើព្រះធាតុ ខណៈនោះ ទេវតាដែលឋិតនៅឰដ៏អាកាស កាន់យកនូវឈ្មោះ (ខ្ញុំ) ថា
ID: 637643116007182565
ទៅកាន់ទំព័រ៖