ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ (បានឃើញ) នូវ​ព្រះ​លោកនាយក ព្រះនាម​សុមេធ ព្រះអង្គ​ជាម​ហា​វីរបុរស ស្តេច​ចូល​មកដល់ ទើប​ទទួលយក​បាត្រ​ព្រះ​សុគត ហើយ​បំពេញ​សប្បិ និង​ប្រេង។ លុះ​ខ្ញុំ​ថ្វាយ​ចំពោះ​ព្រះ​លោកនាយក ទ្រង់ព្រះ​នាម​សុ​មេ​ធៈ ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ​ហើយ ក៏​ផ្គង​អញ្ជលី ញុំាង​សេចក្តី​រីករាយ​ដ៏​ខ្លាំង​ឲ្យ​កើតឡើង។ ខ្ញុំ​កើតជា​ទេវតា ឬកើតជា​មនុស្ស តែង​បាន​នូវ​សេចក្តី​សុខ​ដ៏​ធំ ដោយ​ការ​ថ្វាយ​សប្បិ​នេះ​ផង ដោយ​ការ​តាំង​ចេតនា​នេះ​ផង។ ខ្ញុំ​វៀរ​កំណើត​វិនិបាត តែង​អន្ទោល​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ ក៏បាន​តាំងចិត្ត​ប្រណិធាន ក្នុង​ភព​នោះៗ ហើយ​ឥឡូវនេះ ខ្ញុំ​បាន​ដល់​នូវ​អចល​បទ គឺ​ព្រះនិព្វាន។
 ម្នាល​ព្រាហ្មណ៍(១) អ្នក​ឈ្មោះថា​មានលាភ​ហើយ អត្តភាព​ជា​មនុស្ស ឈ្មោះថា​អ្នក​បាន​ល្អ​ហើយ ព្រោះ​អ្នក​បានឃើញ​តថាគត ឯបុគ្គល​នឹង​ដល់​នូវ​អរហត្តផល ក៏​ព្រោះ​អាស្រ័យ​ការ​ឃើញ​តថាគត។ អ្នក​ត្រូវ​ស្និទ្ធស្នាល​ចុះ កុំ​ខ្លាច​ឡើយ អ្នក​នឹង​បាន​យស​ធំ នឹង​រួចចាក​ជាតិ ព្រោះ​បាន​ឲ្យ​សប្បិ​ដល់​តថាគត។
(១) តពីនេះទៅ យើង​មិន​យល់ មិនដឹង​ថា ជា​ពាក្យ​អ្នកណា​និយាយ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637643117360932792
ទៅកាន់ទំព័រ៖