ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស រមែងបាននូវសុខដ៏ធំ ដោយការថ្វាយសប្បិនេះផង ដោយការតាំងចេតនានេះផង។
បុគ្គលនេះ នឹងរីករាយក្នុងទេវលោក ក្នុងកប្បទី ១៨ ដោយអធិការនេះផង ដោយការប្រព្រឹត្តិមេត្តាចិត្តនេះផង។ នឹងបានជាស្តេចទេវតា អស់ ៥៤ ដង នឹងបានសោយប្រទេសរាជ្យធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ នឹងបានជាស្តេចចក្រពត្តិ មានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ឈ្នះសង្រ្គាម ជាឥស្សរៈលើមណ្ឌលជម្ពូទី្វប អស់ ៥១ ដង។
មហាសមុទ្រមិនរំភើប ផែនដីធ្ងន់គេទ្រទ្រង់បានដោយក្រយ៉ាងណា ភោគៈទាំងឡាយរបស់ខ្ញុំប្រមាណមិនបាន ក៏យ៉ាងនោះដែរ ខ្ញុំឲ្យប្រាក់អស់ ៦០ កោដិ ហើយទើបចេញទៅបួស ខ្ញុំកំពុងស្វែងរកកុសល ក៏បានចូលទៅរកពាវរីព្រាហ្មណ៍។ ខ្ញុំបានរៀនលក្ខណមន្ត ប្រកបដោយអង្គ ៦ ក្នុងសំណាក់ពាវរីព្រាហ្មណ៍នោះ បពិត្រព្រះមហាមុនី ព្រះអង្គកំចាត់បង់នូវងងឹតអន្ធការ ហើយកើតឡើងហើយ។
ID: 637643117702963823
ទៅកាន់ទំព័រ៖