ព្រះត្រៃបិដក ភាគ ៧៤
បពិត្រព្រះមហាមុនី ខ្ញុំមានបំណងចង់ចួបនឹងព្រះអង្គ ទើបមក ខ្ញុំបានស្តាប់ធម៌របស់ព្រះអង្គហើយ ក៏នឹងបានដល់នូវអចលបទ គឺព្រះនិព្វាន។
ក្នុងកប្បទី ៣០ ពាន់ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសប្បិដល់ព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់សប្បិដែលខ្ញុំត្រូវសូមគេទេ។ សប្បិដូចដឹងបំណងរបស់ខ្ញុំ ហើយកើតឡើងតាមសេចក្តីប្រាថ្នា សប្បិកើតឡើងហើយ ព្រោះដឹងចិត្តខ្ញុំ ខ្ញុំញុំាងជនទាំងពួងឲ្យឆ្អែតស្កប់ស្កល់។ ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់ខ្ញុំ ខ្ញុំគ្រាន់តែថ្វាយសប្បិបន្តិចបន្តួចសោះ ត្រឡប់ជាបានសប្បិរាប់មិនអស់។ ទឹកក្នុងមហាសមុទ្រ ដែលទល់នឹងភ្នំសុមេរុ ប្រៀបផ្ទឹមនឹងសប្បិរបស់ខ្ញុំ គង់មិនដល់មួយភាគនៃចំណិត។ ឱកាសនៃចក្រវាឡទាំងប៉ុន្មាន ឱកាសនោះ គង់មិនល្មមនឹងសំពត់ទាំងឡាយ ដែលកើតឡើងសម្រាប់ខ្ញុំ ដែលឲ្យគេធ្វើជាគំនរឡើយ។ សេ្តចភ្នំឈ្មោះហិមវន្ត ជាភ្នំដ៏ប្រសើរ គង់មិនដល់នូវការប្រៀបធៀបនឹងក្លិនដែលជាប់នឹងកាយរបស់ខ្ញុំដែរ។
ID: 637643117984213845
ទៅកាន់ទំព័រ៖