ព្រះត្រៃបិដក ភាគ ៧៤
កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញចោលហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជាទាំង ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះធោតកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធោតកត្ថេរាបទាន។
ឧបសីវត្ថេរាបទាន ទី៥
[១០៥] មានភ្នំមួយឈ្មោះអនោមៈ នៅជិតព្រៃហេមពាន្ត អាស្រមរបស់ខ្ញុំធ្វើល្អហើយ បណ្ណសាលា ខ្ញុំក៏បានកសាងល្អហើយដែរ។
ID: 637643119627182987
ទៅកាន់ទំព័រ៖