ព្រះត្រៃបិដក ភាគ ៧៤

មាន​ស្ទឹង​មួយ មាន​កំពង់រាប​ល្អ គួរ​ជាទី​រីករាយ​នៃ​ចិត្ត តែង​ហូរ​ចុះទៅ​ក្នុង​ទីនោះ មាន​ឈូក និង​ឧប្បល​ជាច្រើន ដុះ​នៅ​តាម​កំពង់​ជាលំដាប់។ ឯត្រី​ស្លាត ត្រី​ក្បក ត្រីក្រាញ់ ត្រី​សណ្តាយ ត្រី​ឆ្ពិន (មាន​ក្នុង​កំពង់​នោះ) ទឹកស្ទឹង​ដ៏​ដេរដាស​ដោយ​ត្រី និង​អណ្តើក រមែង​ហូរ​ទៅ​ក្នុង​កាលនោះ។ ក្នុង​ទីនោះ មាន​តិ​មិរ​ព្រឹក្ស មាន​ផ្ការីក ដើម​អសោក​មាន​ផ្កា​តូចៗ ទាំង​ក្រូចឆ្មារ និង​ក្រូចភ្លា ទោរ​ទៅកាន់​អាស្រម​របស់ខ្ញុំ។ ក្នុង​ទីនោះ មាន​ដើម​ខ្លែង​គង់ និង​ព្រៃ ម្លិះរួត​មាន​ផ្ការីក ដើម​រាំង ដើម​ស្រល់ និង​ដើម​ចម្បា​ជាច្រើន មាន​ផ្ការីក​ក្នុង​ទីនោះ​ដែរ។ ដើម​អង្គ្រង ដើម​រំដួល ដើម​ចម្បក់ ដើម​ធ្នង់ និង​ដើមចេក​ទុំ មាន​ផ្ការីក ពួក​ឈើ​ទាំងនោះ សុទ្ធតែ​មាន​ផ្ការីក​ហើយ នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ដើម​រាជព្រឹក្ស ដើម​ច្រនៀង ដើមយុថ្កា និង​ដើម​ប្រិយង្គុ សឹង​ដ៏​ដេរដាស​ដោយ​វល្លិ​បាស អស់​កន្លះ​យោជន៍​ជុំវិញ។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637643119883589640
ទៅកាន់ទំព័រ៖