ព្រះត្រៃបិដក ភាគ ៧៤

ដើម​មាត​ករ​ព្រឹក្ស ម្លិះរួត ច្រនៀង ឈើភ្លើង អង្កោល និង​តា​លកុដ​ព្រឹក្ស ជាច្រើន​ក្នុង​ទីនោះ សុទ្ធតែ​ជា​ឈើ​មាន​ផ្ការីក។ ស្មៅ​ក្រវាញជ្រូក​ជាច្រើន សុទ្ធតែ​ជា​ស្មៅ​មាន​ផ្ការីក​ក្បែរ​អាស្រម​របស់ខ្ញុំ​នោះ បណ្តា​ឈើ​មាន​ផ្កា​ទាំង​នុ៎ះ ពួក​ឈើ​ច្រើន សុទ្ធ​តែ​ល្អៗ។ ដើម​សម៉ កន្ទួតព្រៃ ស្វាយ ព្រីង និង​សម៉ពិភេទក៍ ផ្សាយ​ក្លិន​នោះ ជុំវិញ​អាស្រម​ខ្ញុំ។ ដើម​ពទ្រា ដើម​រាក់​ខ្មៅ ដើម​ព្នៅ មាក់ប្រាង ទន្លាប់ ទ្រយឹង ស្រគំ ពង្រ។ ដើម​ខ្នុរសម្ល ខ្នុរណាំង ចេក ដើម​ច័ន្ទ ក៏​មាន​ក្នុង​ទីនោះ ដើម​ម្កាក់ និង​ដើម​គុយ ក៏​មាន​ច្រើន​ក្នុង​ទីនោះ​ដែរ។ ដើម​គូលែន អាល​កព្រឹក្ស និង​សណ្តែក​ព្រៃ សុទ្ធតែ​ជា​ឈើ​មាន​ផ្លែ នៅ​ជិត​អាស្រម​របស់ខ្ញុំ តពីនោះ​ទៅ មាន​ផ្លែ​សាវម៉ាវ​ជាច្រើន។ អវដ​ព្រឹក្ស ពេញដោយ​ផ្លែ​ទុំ ដើម​មិល​ក្ខុ​ព្រឹក្ស ដើម​ឧទុម្ពរ ដីប្លី ម្រេច ជ្រៃ និង​ដើម​ក្រសាំង មាន​ក្នុង​ទីនោះ។ ដើម​ឧទុម្ពរ​ជាច្រើន ខ្លះ​ផ្លែ​ទុំ ខ្លះ​ផ្លែ​ខ្ចី ដើមឈើ​ក្រៅពី​នេះ​ជាច្រើន សុទ្ធតែ​ជា​ឈើ​មាន​ផ្លែ ជិត​អាស្រម​របស់ខ្ញុំ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637643120112495074
ទៅកាន់ទំព័រ៖