ព្រះត្រៃបិដក ភាគ ៧៤

សូម្បី​ឈើ​មាន​ផ្កា​ជាច្រើន គឺ​ដើ​មក​ន្រ្ទំ ដើម​ក្ទម្ព និង​ដើម​ពុកឆ្មា មាន​ផ្ការីក នៅ​ជិត​អាស្រម​របស់ខ្ញុំ។ អាល​កព្រឹក្ស និង​តាល​កព្រឹក្ស មាននៅ​ជិត​អាស្រម​របស់ខ្ញុំ មាន​ជាតស្រះ​ធំ​មួយ នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ស្រះ​នោះ មាន​ទឹកថ្លា មាន​ទឹក​ត្រជាក់ មាន​កំពង់​ល្អ គួរ​ជាទី​រីករាយ​នៃ​ចិត្ត មាន​ទាំង​ឈូកក្រហម និង​ឧប្បល​ជាច្រើន លាយ​ចម្រុះ​ដោយ​ឈូកស​នៅក្នុង​ស្រះ​នោះ ទាំង​ដេរដាស​ដោយ​ព្រលិត សាយភាយ​ដោយ​ក្លិន​ផ្សេងៗ ដើម​ឈូក​កំពង់​ចាប់​ផ្ទៃ (ក្រពុំ) ពួក​ដើម​កេសរ​ឯទៀ​តៗ កំពង់​រីក ផ្កាឈូក និង​ផ្កា​កណិការ​ជាច្រើន មាន​ត្របកផ្កា​សំយុង​ចុះក្រោម មាន​ទឹកហូរ​ចេញ​អំពី​ក្រអៅឈូក​ផ្អែម​ដូច​ទឹកឃ្មុំ មាន​ទឹកហូរ​ចេញ​អំពី​មើម​ឈូក ឆ្ងាញ់​ដូច​ទឹកដោះស្រស់ និង​ទឹកដោះថ្លា ផ្កា​កុមុទ ស្វាយ​ក្រអូប ផ្កា​នយិ​តា​ព្រឹក្ស​ជាច្រើន ប្រកបដោយ​ក្លិន​ផ្សេងៗ រមែង​ប្រាកដ​ដោយ​ក្លិន​នោះ​ជុំវិញ។ ឆ្នេរ​ជាតស្រះ មាន​ដើមការ​កេត​ជាច្រើន មាន​ផ្ការីក ដើម​កុឡា​បមា​នផ្កា​ល្អ ឈូកស​មាន​ក្លិនក្រអូប។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637643120322807620
ទៅកាន់ទំព័រ៖