ព្រះត្រៃបិដក ភាគ ៧៤
ក្រពើ ក្រពា ជាសត្វចាប់គេស៊ី ក៏កើតនៅក្នុងស្រះនោះពស់ថ្លាន់ជាសត្វរួបរឹត ក៏មានច្រើនក្នុងស្រះនោះដែរ។ មានត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ និងត្រីឆ្ពិន ដ៏ដេរដាសដោយត្រី និងអណ្តើក ដោយកន្លែងដែលធ្លាប់អាស្រ័យនៅ។ ព្រាប ប្រវឹក ខ្វែក ក្អែកទឹក ត្រដេវវិច ចាក្រពាក ចង្កៀលខ្យង ព្រហីត។ មានពួកសត្វកង្ហែន លលក ខ្លែង ជាសត្វហើរដ៏ច្រើន ឆ្កែចចក កូនសេក ក្តាន់ ទ្រាយ ជាច្រើន។ ពួកម្រឹគ គឺកាសេនិយម្រឹគ និងតិលកម្រឹគ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លាត្រី ចូលទៅអាស្រ័យនឹងស្រះនោះ។ ពួកស្វា ពួកកិន្នរ ក៏ប្រាកដជិតអាស្រមខ្ញុំ ខ្ញុំស្រង់ក្លិនទាំងនោះ ហើយបរិភោគផ្លែឈើទាំងឡាយ។ ខ្ញុំផឹកទឹកក្រអូប នៅក្នុងអាស្រមរបស់ខ្ញុំ មានម្រឹគ ទ្រាយ ជ្រូក ប្រើស និងពួកសត្វមានរូបតូចៗ។
ID: 637643120531870067
ទៅកាន់ទំព័រ៖