ព្រះត្រៃបិដក ភាគ ៧៤

ភើ្លង​មាន​ពន្លឺ​ដ៏​រុងរឿង នៅ​ជិត​អាស្រម​របស់ខ្ញុំ ពួក​សត្វ​ហង្ស ក្រៀល ក្ងោក និង​តាវៅ ជា​សត្វ​មានប្រយោជន៍ តែង​អាស្រ័យ​នៅ​ក្បែរ​អាស្រម​របស់ខ្ញុំ​ដែរ។ ក្នុង​ទីនោះ មាន​ឆ្មា ខ្លែងស្រាក កេងកង ជាច្រើន និង​បិសាច អសុរ កុម្ភណ្ឌ និង​អារក្ស ជាច្រើន។ ពួក​គ្រុឌ នាគ និង​ពួក​ឥសី​មាន​អានុភាព​ច្រើន មានចិត្ត​ស្ងប់ តម្កល់​មាំ នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ពួក​ឥសី​ទាំងអស់ ទ្រទ្រង់នូវ​កន្ទី​ទឹក ស្លៀ​កសម្ព​ត់​ស្បែក​ខ្លា ពេញដោយ​ភារៈ​គឺ​ផ្នួងសក់ នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ពួក​ឥសី​ទាំងនោះ ក្រឡេក​មើល​ប្រមាណ​មួយ​ជួរ​នឹម ជា​បុគ្គល​មាន​ប្រាជ្ញា មាន​កិរិយា​ប្រព្រឹត្តិ​ស្ងប់​ជាប្រក្រតី ជា​អ្នក​ត្រេកអរ​តាម​មាន​តាម​បាន នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ពួក​ឥសី​ទាំងនោះ រលាស់​សម្ព​ត់​សំបក​ឈើ ដំ​នូវ​ស្បែក​ខ្លា ជា​អ្នក​រឹងប៉ឹង​ដោយ​កម្លាំង​របស់​ខ្លួន ទៅ​ឰដ៏​អាកាស ក្នុង​កាលនោះ។ ពួក​ឥសី​ទាំងនោះ នាំមក​នូវ​ទឹ​កថ្មីៗ ឈើ និង​ឧស ចូល​ទៅ​ប្រកបដោយ​ខ្លួនឯង នេះ​ជា​ផល​នៃ​សប្បា​ដិ​ហា​រិយៈ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637643120747651518
ទៅកាន់ទំព័រ៖