ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុមុទមាលិយត្ថេរាបទាន។
ឧទ្ទាន
អារក្ខទាយកត្ថេរាបទាន ១ ភោជនទាយកត្ថេរាបទាន ១ គតសញ្ញកត្ថេរាបទាន ១ បទុមិយត្ថេរាបទាន ១ បុប្ផាសនទាយកត្ថេរាបទាន ១ អាសនត្ថវិកត្ថេរាបទាន ១ សទ្ទសញ្ញកត្ថេរាបទាន ១ តិរំសិយត្ថេរាបទាន ១ នាលិបុប្ផិយត្ថេរាបទាន ១ កុមុទមាលិយត្ថេរាបទាន ១ មានគាថា ៥៧។
ចប់ អារក្ខទាយកវគ្គ ទី៣២។
ID: 637643026245910640
ទៅកាន់ទំព័រ៖