ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំអធិដ្ឋាននូវវាហនៈ ដែលទឹមដោយសេះមួយពាន់ ជាយានទិព្វ ខ្ញុំឡើងកាន់យាននោះ ហើយទៅតាមសេចក្តីប្រាថ្នា។ កាលបើខ្ញុំ ដែលបុញ្ញកម្មនាំអំពីទីនោះមក ខ្ញុំបានកើតជាទេវតា បារាំបិទបាំងខ្ញុំ អស់ទីមួយរយយោជន៍ជុំវិញ។ ខ្ញុំនោះ ដេកលើដំណេកដោយរួសរាន់ ដែលគេមិនបានប្រក់ហើយ គ្រាន់តែក្រាលដោយផ្កា ស្រាប់តែផ្កាឈូកធ្លាក់ចុះអំពីអាកាស មកបិទបាំងអស់កាលជានិច្ច។ កាលថ្ងៃបណ្តើរកូនកំពុងញាប់ញ័រ កាលកំដៅថ្ងៃកំពុងក្តៅ កំដៅឥតក្តៅដល់ខ្ញុំឡើយ នេះជាផលនៃការឲ្យបារាំ។ ខ្ញុំបានកន្លងផុតទុគ្គតិ អបាយទាំងឡាយ ខ្ញុំបានបិទហើយ កំដៅក្នុងបារាំក្តី ទៀបគល់នៃឈើក្តី ឥតមានដល់ខ្ញុំឡើយ។ ខ្ញុំអធិដ្ឋានទឹកសមុទ្រ ឲ្យទៅជាផែនដី ហើយឆ្លងនូវទឹកប្រៃ ព្រោះអំពើដែលខ្ញុំបានធ្វើល្អហើយនោះ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំធ្វើផ្លូវឰដ៏អាកាស ហើយទៅឰដ៏អាកាសបាន ឱហ្ន៎! អំពើដែលខ្ញុំធ្វើល្អហើយ នេះជាផលនៃពុទ្ធបូជា។
ID: 637643122516558356
ទៅកាន់ទំព័រ៖