ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានសុបិននិម្មិតកើតឡើង លក្ខណៈទាំងឡាយ បានប្រកាសល្អហើយ ខ្ញុំជាអ្នកឋិតនៅលើផែនដី និងអាកាស ឈ្លាសវៃក្នុងបទនៃនក្ខត្តឫក្ស។ ខ្ញុំនោះ បានស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ ខ្ញុំទោះឈរ ឬអង្គុយ តែងនឹកឃើញព្រះអង្គជានិច្ច។ កាលខ្ញុំកំពុងនឹកយ៉ាងនេះ ព្រះមានព្រះភាគ ក៏ទ្រង់នឹកដល់ខ្ញុំដែរ ខ្ញុំកំពុងតែនឹកព្រះពុទ្ធ បីតិក៏កើតមានដល់ខ្ញុំ ក្នុងខណៈនោះ។ ព្រះមហាមុនី ទ្រង់ស្តេចចូលមករកខ្ញុំ អស់កាលម្តងទៀត កាលបើព្រះអង្គស្តេចមកដល់ហើយ ខ្ញុំឥតស្គាល់ថា នោះជាព្រះពុទ្ធ ជាអ្នកប្រាជ្ញដ៏ប្រសើរឡើយ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ប្រកបដោយករុណា ទ្រង់អនុគ្រោះខ្ញុំ បានញុំាងខ្ញុំឲ្យស្គាល់ព្រះអង្គថា តថាគតជាព្រះពុទ្ធក្នុងលោក ព្រមទាំងទេវលោក។ ខ្ញុំបានស្គាល់ច្បាស់នូវព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ជាមហាមុនី ហើយក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ក្រាបទូលពាក្យនេះថា
ID: 637643123612807601
ទៅកាន់ទំព័រ៖