ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្ប ទី ១.៨០០ នឹងមានព្រះពុទ្ធ ព្រះនាមគោតម មានបញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ ត្រាស់ដឹងក្នុងលោក។ បុគ្គលនេះ មានសេចក្តីខ្វល់ខ្វាយ នឹងបួសព្រោះអាស្រ័យការឃើញនូវព្រះពុទ្ធអង្គនោះ បានញុំាងព្រះសាស្តាឲ្យត្រេកអរ នឹងរីករាយក្នុងសាសនា។ បុគ្គលនេះ បានស្តាប់ធម៌របស់ព្រះពុទ្ធអង្គនោះហើយ នឹងដុតបំផ្លាញនូវកិលេសទាំងឡាយ កំណត់ដឹងនូវអាសវៈទាំងពួង ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។
សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំប្រាថ្នានូវប្រយោជន៍ដ៏ឧត្តម ក្នុងសាសនា។ នេះជារាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ខ្ញុំមានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។
ID: 637643124662807818
ទៅកាន់ទំព័រ៖