ព្រះត្រៃបិដក ភាគ ៧៤
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជា្ជ ៣ ខ្ញុំដល់តាមលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះហេមកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ហេមកត្ថេរាបទាន។
ចប់ ភាណវារៈ ទី១៨។
តោទេយ្យត្ថេរាបទាន ទី៨
[១០៨] គ្រានោះ ក្នុងកេតុមតីបុរីដ៏ឧត្តម ព្រះរាជាព្រះនាមវិជិតជ័យ ជាស្តេចក្លៀវកា្ល បរិបូណ៌ដោយព្យាយាម នៅគ្រប់គ្រងបុរី។ កាលព្រះរាជាអង្គនោះ ធ្វេសប្រហែសហើយ ពួកជនជាសត្រូវនៅក្នុងដែនឧត្តរៈ និងតុណ្ឌិកៈ បង្កគ្នាឡើង លុកលុយដែនក្នុងកាលនោះ។
ID: 637643125221870254
ទៅកាន់ទំព័រ៖