ព្រះត្រៃបិដក ភាគ ៧៤

ពួក​ជន​ទាំងអស់ ចាក់​ផ្តួល​ដោយ​ច្បូក កាំ​បិ​តចៀស្បែក ធ្នូ និង​លំពែង​ស្នែងក្របី មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ កាលនោះ ខ្ញុំ​ហ្នឹងឯង ជា​ស្តេច​ឈ្នះ​សង្គ្រាម​ដែលគេ​មិនធ្លាប់​ឈ្នះ ពាក់​គ្រឿង​ក្រោះ បាន​យក​ដែក​ស្រួច​ចាក់​សត្វ ៦០ ពាន់​ឲ្យ​តក់ស្លុត។ ពួក​មនុស្ស​បាន​ស្រែក​កងរំពង​ថា ឱហ្ន៎ ស្តេច​នេះ មិន​ប្រកបដោយ​ធម៌​ទេ កាលបើ​ស្តេច​នេះ​ទៅ​ឆេះ​ក្នុង​នរក កាលណា កាលនោះ​យើង​ទើបនឹង​មាន​ទីបំផុត​នៃ​ទុក្ខ។ កាលនោះ ខ្ញុំ​ដេក​លើ​ដំណាក់ ស្រាប់តែ​ឃើញ​សត្វ​នរក ខ្ញុំ​ដេក​ឥត​លក់​ទាំងថ្ងៃទាំងយប់ ពួក​និរយបាល​ទាំងនោះ គម្រាម​ខ្ញុំ​ដោយ​ដែក​ស្រួច។ ខ្ញុំ​គិតថា ប្រយោជន៍អ្វី​ដោយ​រាជ្យ ពាហនៈ និង​ពល ដែល​អញ​ប្រមាទ​ហើយ រាជ្យ និង​ពល​ទាំងនោះ មិន​អាច​ទ្រទ្រង់​អញ​បាន​ឡើយ មាន​តែ​ញុំាង​អញ​ឲ្យ​តក់​ស្លុត​សព្វៗ កាល។ ប្រយោជន៍អ្វី​ដោយ​កូន​ប្រពន្ធ និង​រាជ្យ​ទាំងអស់​របស់​អញ បើ​ដូច្នោះ អាត្មាអញ​គួរតែ​បួស និង​ជម្រះ​ផ្លូវ​សម្រាប់​ទៅកាន់ (ព្រះនិព្វាន)។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637643125724838884
ទៅកាន់ទំព័រ៖